ភ្នំពេញ ៖ អតីតតារាកំប្លែង សុខ មេសា ហៅ នាយ ចឺម ដែលសព្វថ្ងៃជា តារាចម្រៀង ដែ​ល​​ទទូលបានកាគាំទ្រច្រើនពីសំណាកយុវវ័យ តាមរយៈបទចម្រៀងជាច្រើនរប​ស់លោ​ក​បានវាយលុបលើទីផ្សារ ស្របពេលដែលតារាចម្រៀង ជើងថ្មីរបស់សាន់ដេ លោក យឿន សូត្រអនុស្សាវរីយ៍ ដែលមានបច្ចេកទេសច្រៀងដូចលោកហើយឈានទៅដ​ណ្តើ​មទីផ្សារចម្រៀង និងតំណែងនៅសាន់ដេឡើយ ។

នាយចឺមលើកឡើងទាំងគ្មានភ័យព្រួយថា «ស្ទីលច្រៀង និងសម្តែងរបស់អនុស្សាវរីយ៍ និ​ង​ខ្លួន គឺខុសគ្នា ហើយម្នាក់ៗខិតខំរៀងៗខ្លួន ដើម្បីឱ្យសាន់ដេរឹងមាំ គឺគ្មានចេ​តនា​ប្រ​កួតប្រជែងគ្នាយកខ្លាំងរៀងៗខ្លួននោះទេ ពិសេស ពេលជួបប្អូនអនុស្សារីយ៍ គាត់ថា ខ្ញុំ​ជា Idol របស់គាត់ ហើយពីមុនគាត់ចូលចិត្តច្រៀងបទខ្ញុំដែរហ្នឹង»។