ភ្នំពេញ ៖ អ្នកនាង ឱក សុគន្ធកញ្ញា ពេលនេះប្រែប្រួលទាំងរូបរាង និងការស្លៀកពាក់ គឺ​ខុ​​សគ្នាស្រឡះទៅនឹងមុនពេលដែលនាងរៀបការ។ សុគន្ធកញ្ញា ដែលធ្លា​ប់តែមា​នរា​ង​ស្វែល ហើយពេលនេះនាងបែរស្លៀករ៉ូបរលុងៗ រួមជាមួយគីឡូកាន់តែឡើងប្លែកផង​នោះ គ្រប់គ្នាដាក់ការសង្ស័យថានាងមានផ្ទៃពោះ។

អ្នកខ្លះទៀតបាននិយាយលេងបែបមែនថា ពេលនេះ Idol បែកសាច់អស់ហើយ ខូច​រាង​រៅស្វែលពីមុនអស់រលីង។ ទោះជាយ៉ាងណា អ្នកគាំទ្រតារាចម្រៀងឱក សុគន្ធក​ញ្ញា បានសម្តែងការអបអរសាទរទុកជាមុន ប្រសិនបើសុគន្ធកញ្ញា ពិតជា​មានកូ​ន​បា​ន​បីប្រលែងលេងក្នុងពេលឆាប់ៗនេះមែន។ យ៉ាងណាក្តី ក៏មិនអាចសុំការបំភ្លឺ​រឿងម​ហា​ជនសង្ស័យថា កូនស្រីគាត់ (សុគន្ធកញ្ញា) មានផ្ទៃពោះនោះដែរ។