សៀមរាប ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Sokunthea Hout បានរំលេចរូបភាពជនបរទេសពីរនាក់ប្ដីប្រពន្ធព្រមទាំងកូនតូចរុំជាប់ខ្លួន ដើរច្រៀងតាមផ្លូវដើម្បីបានលុយបន្តិចបន្តួចគ្រាន់ទិញបាយ នឹងទឹកដោះគោកូន ព្រោះត្រូវជ្រុះបាត់កាបូបគ្មានលុយមួយរយជាប់ហោប៉ៅ ។

ប្រភពខាងលើក៏បានរៀបរាប់ភ្ជាប់សំណេរទាំងក្ដីក្តុកក្ដួលអួលដើមក យ៉ាងដូច្នេះថា «គាត់ថាបាត់កាបូបលុយ លុយនៅសល់ជាប់ខ្លួនតិចតួចចាយអស់ ឥឡូវអត់លុយទិញបាយហូប អត់លុយទិញទឹកដោះគោកូន ទើបដើរច្រៀងសុំលុយដើម្បីចិញ្ចឹមកូនតូច និងទិញបាយហូប»។