ភ្នំពេញ ៖ តារាសម្តែងស្រី កញ្ញា ម៉ាក់ សែនសូនីតា ហៅ តូតា តែងតែមានដំណើរក​ម្សាន្តជាច្រើន មិនថាក្នុង ឬ​ក្រៅប្រទេស ក្រោយមានពេលមានទំនេរពីកាងារសិល្បៈ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាសម្តែងស្រីរូប​នេះធ្វើការបង្ហោះរូបភាពជាច្រើន​សន្លឹ​ក ជាមួយនឹងសម្រស់ នៅក្នុងដំណើរកម្សាន្តនៅវាលខ្សាច់ និងរូបសម្រស់​ដ៏ស្អាតខ្លាំង​ជា​​មួយនឹងរាងតូចច្រឡឹងមានមន្តស្នេហ៍របស់នាង។

ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនោះគឺ តារាស្រីរូបនេះបានធ្វើការស្លៀកពាក់យ៉ា​ងគួរឲ្យសរសើរ និងស្អាតតែម្តង ជាមួយនឹងឈុតដ៏សាមញ្ញ រ៉ូបធម្មតា បង្ហាញស​ម្រស់​បែបធម្មជាតិ មើលទៅពិតជាទាក់ទាញខ្លាំងតែម្តងជាពិសេសបណ្តាអ្នកគាំទ្ររបស់​នា​ងបានសរសើរមិនដាច់ពីមាត់ថាស្អាត។