ភ្នំពេញ ៖ ពិតជាដំណឹងដ៏រីករាយបំផុតសម្រាប់តារាសម្តែង និងពិធីការិនី ណាក់ ស្រីណា ពេលនេះនាងទទួលបានឱកាសតំណាងឱ្យស្រ្តីខ្មែរ ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុងកម្មវិធី​អន្តរ​ជា​តិ​​មួយ គឺ Miss United Nation International pageant ដែលប្រារព្ធឡើងនៅទីក្រុង តួរ៉ុនតូ ឯ​ប្រទេស​​កាណាដា។

ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានធ្វើឱ្យ ស្រីណា ដែលជាសាម៉ី​ខ្លួន​បង្ហាញ​អារម្មណ៍ពិត​របស់ខ្លួ​ននៅលើបណ្ដាញសង្គមថា «ពេលនេះ​ខ្ញុំ​មានឱកាស​បង្ហាញពីវប្បធម៌ដ៏​ផូរផង់​របស់កម្ពុជា​លើឆាកអន្តរជាតិ​ ខ្ញុំ​ពិតជា​រំភើប​ណាស់»។

ដោយឡែក ផេកផ្លូវ​ការ​មានឈ្មោះ​ថា បវរកញ្ញាឯកពិភពលោក – Miss United Nation International Pageant – Cambodia ក៏បាន​ប្រកាស​ដំណឹង​នេះជាសាធារណៈដែរ ដោយបានបញ្ជាក់ច្បាស់ៗថា ណាក់ ស្រីណា ពិតជានឹង​តំណាង​ឱ្យ​ព្រះរាជា​ណាចក្រ​កម្ពុជា ក្នុងកម្មវិធីប្រកួតបវរកញ្ញា​ពិភពលោក​មួយ​នេះពិតប្រាកដមែន​ហើយមហាជន​ក៏រំពឹងថា ស្រីណា នឹងធ្វើបានល្អសម្រាប់​ឱកាស​ដ៏ពិសេស​មួយនេះ។