ភ្នំពេញ ៖ យោងតាមប្រភពពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹង នារាត្រីថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះថា មុខសញ្ញាចោរកម្ម ដែលតែងតែធ្វើសកម្មភាពលូកហោប៉ៅប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងផ្សាររាត្រី ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការបង្រ្កាបបាននៅរាត្រីថ្ងៃសុក្រ ទី២៦ខែកក្កដា ឆ្នាំ២០១៩ ហើយសមត្ថកិច្ចបានរៀបសំណុំឯកសារដើម្បីបញ្ជូនបន្តអនុវត្តតាមនិតិវិធីច្បាប់ ។

តែក្នុងការឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឱ្យមហាជនជាច្រើន លាន់មាត់ហួសចិត្តស្ទើរតែនិយាយមិនចេញ ក្រោយពេលបែកធ្លាយរូបភាព និងគណនីហ្វេសប៊ុករបស់ចោរស្រី ដែលមានរូបសម្រស់ស្អាតដូចតារា ហើយតែងតែផុសរូបស៊ិចស៊ីបញ្ចេញសាច់សខ្ចីដូចអន្លក់ ពិសេសដើមទ្រូងដ៏សិចស៊ីរបស់នាងធ្វើឲ្យប្រុសៗឃើញហើយស្ទើរទប់អារម្មណ៍ទ្រាំពុំបាន និងជាស្រីដែលចូលចិត្តរបស់ប្រេនៗចូលហាងទំនើបៗ ជារៀងរាល់ថ្ងៃ តែមិននឹកស្មានថាជាចោរបែបនេះសោះ ៕