ភ្នំពេញ ៖ តារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយាជាទីស្រលាញ់ របស់លោកដែល កំពុង​ពពោះ​កូនក្នុងផ្ទៃ បានធ្វើអ្នកគាំទ្រជាច្រើន ត្រេកអរចំពោះ គូស្វាមីមួយគូនេះ។ បើទោះ​បីជា រវល់ជាមួយនឹងការងារសិល្បៈបែបណា ក៏តារាចម្រៀងរូបនេះ មិនភ្លេចក្នុងការ ចំ​ណា​យពេលវេលា ផ្ទាល់ខ្លួនសម្រាប់គ្រួសារ និងធ្វើការងារសប្បុរសធម៌ ក្នុង​សង្គមនោះ​ទេ។

ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀង រូបនេះ និងម្ចាស់បេះដូង បានធ្វើរឿងដ៏ថ្លៃថ្លាមួយ ធ្វើឲ្យ​ម​​ហាជនសរសើរ មិនដាច់ពីមាត់។ ក្នុងនោះដែរ វីរៈយុទ្ធ និងក្រុមគ្រួសារ បាននាំយ​កនូ​វ​អំណោយ មួយចំនួនមានដូចជា គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា មួយចំនួ​នចែ​ក​ជូ​នដល់លោកតា លោកយាយ ចាស់ជរា និងជនពិការ ចំនួន២៦គ្រួសារ នៅឯស្រុក​ទឹក​ផុ​ស ខេត្តកំពង់ឆ្នាំង៕