ភ្នំពេញ ៖ គណនីហ្វេសប៊ុកឈ្មោះ Huy Ou Dom បានកើតទុកមិនសុខចិត្តចេញវីដេអូក្ដៅចិត្ត ខណៈដែលករណីគ្រោះថ្នាក់ចរាចរណ៍ ឡានកូរ៉េមួយគ្រឿងជិះព្រហើនផ្គើនច្បាប់ ទៅបុកកង់បីឥណ្ឌាមួយគ្រឿង ដែលកំពុងដឹកគ្រួសារចំនួន៧នាក់ បណ្តាលឲ្យកូនក្មេងបាក់ជើងបាក់ដៃរណោងពេញផ្លូវ តែសមត្ថកិច្ចខ័ណ្ឌសែនសុខ ហាក់មិនយកចិត្តទុកដាក់ដោះស្រាយជួន ព្រោះគ្រួសាររងគ្រោះមានជីវភាពក្សត់ ។

យោងទៅតាមពាក្យសម្តីរបស់ប្រភពខាងលើបានលើកឡើងថា ស្របពេលដែលបុកភ្លាមៗជនបង្កមានគ្នាច្រើបានបើកទ្វារឡានរត់គេចខ្លួនអស់ ដោយមិនបានចូលខ្លួនមកដោះស្រាយជាមួយនឹងជនរងគ្រោះទេ ហើយប៉ូលិសក៏មិនបានចាត់វិធានការតាមចាប់ជនសង្ស័យដែរ ដោយប្រាប់ជនរងគ្រោះយើាងខ្លីថា «មិនដឹងទៅតាមចាប់ជនបង្កនៅទីណា» ។ ក្រោយពីលឺដូច្នេះភ្លាម ក្រុមគ្រួសារស្ទើរតែស្រក់ទឹកភ្នែក ព្រោះគ្មានសល់អីទៀតទេ ទាំងដែលគ្រួសារត្រូវដេកពេទ្យទាំងអស់គ្នា កូនតូចៗមានខ្លះ បាក់ដៃ បាក់ជើង ហើយកង់បីគាត់ដែលរថយន្តបុកក៏ខ្ទេចទៀត ៕