ភ្នំពេញ ៖ តារាចម្រៀងស្រីដែលមិត្តៗយុវវ័យពេញនិយមគាំទ្រ តាមរយៈ​​ការច្រៀង​បទ​ញា​ក់កន្ទា្រក់អារម្មណ៍នោះ គឺកញ្ញា រ៉ាប៊ី ដែលនាពេលបច្ចុប្បន្ននេះ នាងហាក់ឡើងកូ​ដ​ខ្លាំង បន្ទាប់ពីផ្ទុះបទមាន់ស្រែ កញ្ញា រាប៊ី បានធ្វើឲ្យមិត្តរួមជាជីពជាច្រើនមានភ្ញាក់ផ្អើល ព្រោះការចាប់អាជីពចម្រៀងរបស់នាងកាក់កបខ្លាំង។

ពិសេសជាងនេះទៅទៀតនោះ គឺតារាចម្រៀងស្រីរូបនេះ អាចរកប្រាក់ចំណូលបានជាង​១ម៉ឺ​នដុល្លារ ក្នុង១ខែទៀតផង។ តាមរយៈការប្រែប្រួលកេរ្តិ៍ឈ្មោះនេះ រ៉ាប៊ី ដែលទើបក្លា​យជាតារាចម្រៀងជាង២ឆ្នាំសោះ តែនាងទិញបានផ្ទះដល់ទៅ៣ គឺផ្ទះ២ល្វែង តម្លៃខ្ទង់​២០​ម៉ឺនដុល្លារ នៅទល់មុខផ្សារពោធិ៍ចិនតុង ដែលទិញផ្តាច់ និងផ្ទះវីឡាតម្លៃ១​៥ម៉ឺនដុ​ល្លា​រ នៅបុរី ប៉េងហួត (បឹងស្នោរ) ដែលនាងអះអាងថា ទិញបង់រំលស់១ខែ ជាង​១ពាន់​ដុល្លារ។