ភ្នំពេញ ៖ ​តារាចម្រៀងទ្រនំ​ភ្លេង​រី​ខ​ត​ ​លាង​ ​សុ​ផា​ឡែន​ ​មាន​គម្រោង​នឹង​ចេញទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​នៅក្នុង​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ប៉ុន្តែអ្វីដែល​​គួរ​ឱ្យ​ស្តាយ​ការ​សម្ភាស​របស់​នាង​ មិន​​​ទទួល​បាន​ជោគជ័យ​នោះ​ទេ ​នាងបានត្រឹមបង្ហាញការ​សោក​ស្តាយ​ជា​ខ្លាំង​ ព្រោះ​នេះ​ជា​ឱកាសល្អ​របស់​ ​នាង​ដែល​អាច​កើប​ប្រាក់ចំណូល​នៅក្នុង​រដូវភ្លៀង​នេះ។

សុផាឡែន បាន​រៀបរាប់ទាំងសោកស្តាយថា «នេះ​ជាលើកដំបូង​ដែលខ្ញុំ​មានឱកាស​បាន​ចេញទៅ​សម្តែង​នៅ​សហរដ្ឋ​អា​មេ​រិកប៉ុន្តែ ​គួរ​ឱ្យ​ស្តាយ​ពេលនេះ​ ​បំណង​របស់​នាង​បាន​អាក់ខាន​ទៅវិញ​ ដោយសារ​ការ​សម្ភាសន៍​មិន​ទទួលជោគជ័យ»​។​