ព្រះសីហនុ ៖ ឯកឧត្ដម គួច ចំរើន ក្រោយទទួលមុខតំណែងថ្មីបន្ថែម ជាអនុប្រធានបក្សក្នុងខេត្តព្រះសីហនុ ក៏បានចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងក្រុមអ្នកសម្អាតឆ្នេរឯករាជ្យ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ ដោយឆ្លៀតឱកាសនោះ ឯកឧត្ដមក៏បានជូនប្រាក់លើកទឹកចិត្តដល់ក្រុមអ្នកសម្អាតក្នុងម្នាក់ចំនួន១០ម៉ឺនរៀលផងដែរ។

បើយោងតាមគណនីរបស់លោក បានបង្ហោះឱ្យដឹងកាលពីម្សិលមិញនេះថា «ចង់ស្អាតត្រូវសម្អាត បើមានអ្នកសម្អាតគួរតែលើកទឹកចិត្ត ល្ងាចនេះបានជួបសំណេះសំណាលជាមួយក្រុមសម្អាតឆ្នេរឯករាជ្យ និងបានឧបត្ថម្ភថវិកាជូនពួកគាត់ម្នាក់១០០,០០០៛។ អរគុណម្ចាស់សណ្ឋាគារ ស៊ីនហាវហុយ ដែលបានជ្រើសរើសពួកគាត់ ចេញប្រាក់ខែជូនពួកគាត់ជាប្រចាំ សម្រាប់រើសសម្រាមជាប្រចាំនៅឆ្នរឯករាជ្យ» ៕