ភ្នំពេញ ៖ នៅមុននេះបន្តិច ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា នឹងកើតមានព្យុះទី៧ នៅសមុទ្រចិនខាងត្បូង ដែលជាហេតុ ដែលពលរដ្ឋគួរប្រុងប្រយ័ត្នផងដែរ។

ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រយ័ត្នឲ្យបានខ្ពស់ចំពោះបាតុភូតនេះ ដោយក្នុងនោះ មានខេត្តមួយចំនួនដូចជា ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង ក្រចេះ ព្រះវិហារ មណ្ឌលគិរី កោះកុង និងខេត្តព្រះសីហនុ នឹងមានភ្លៀងធ្លាក់ខ្លាំង។ ចង់ជ្រាបច្បាស់សូមអានសេចក្ដីប្រកាសខាងក្រោមនេះ៖