ភ្នំពេញ ៖ យោងប្រភពពីគណនីហ្វេសប៊ុក កូន ខ្លាតូច បានបង្ហោះរៀបរាប់ភ្ជាប់ជាសំណេរព្រមទាំងរូបភាពនារីកម្សត់អត់ឪពុក ដេកស្ដូកស្ដឹងលើគ្រែពេទ្យ ខ្វះឈាមប្រភេទ (O-) ជាច្រើនកំប្លោក ដែលកំពុងតែប្រកាសស្វែករកបន្ទាន់ដើម្បីសង្គ្រោះជីវិត ព្រោះនារីរូបស្រស់ខ្សោះអស់ឈាម ក្រោយកាត់ដៃដោយគ្រោះថ្នាក់ចូលម៉ាស៊ីន។

ស្ថិតក្នុងក្តីក្តុកក្តួលរំជួលចិត្តអស់អ្នកប្រើប្រាស់បណ្តាញសង្គមបង្ហាញក្តីអាណិតអាសូរសាកសួរពីវិធីដើម្បីបរិច្ចាគ ដ្បិតចង់សង្រ្គោះជីវិតមនុស្សដ៏ថ្លៃមិនអាចបញ្ចប់ដោយឆាប់បែបនេះនោះ ប្រភពក៏បានបន្តប្រាប់លំអិតខ្លីទៀតថា «បច្ចុប្បន្ននារីរងគ្រោះ គំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យលោកសង្ឃ បងប្អូនអាចទៅជួបផ្ទាល់ និងជួយគាត់បាន»។