ភ្នំពេញ ៖ អតីតអ្នកកាសែត និងជាតារាសម្តែង លោក ឈួន ឈឿន​​ ក្រោយបាត់មុខ​យូរ ក៏ត្រូវបានប្រភពជិតស្និទ្ធ​ថាលោក​បានទៅសាងផ្នួស​បួសជាព្រះសង្ឃ​លាក់ខ្លួនអស់​ពេលជាច្រើនឆ្នាំមកហើយ ស្រាប់តែពេលនេះ​ឈ្មោះ និងរូបភាព​របស់លោក​កំពុង​ធ្វើឲ្យ​មហាជន ពិសេស​អ្នកធ្លាប់ស្គាល់រូបលោក​បង្ហាញនូវក្តីអាណិតអាសូរជាពន់ពេក ដោយ​លោក​ត្រូវក្រុមក្មេងស្ទាវលួចកាប់ប្រហារ​ដោយកាំបិត​របួសស្ទើរ​សុះសាច់​​រន្ធត់​អស់​មិត្ត​រួមអាជីព​ទាំងអស់។

ជំនួបរូបភាព​តារាសម្តែង​សង្ហា​ អ៊ឹម ជីវ៉ា ទៅជួបផ្ទាល់​ឃើញស្ថានភាពជាក់ស្តែង​ ក៏បាន​បញ្ជាក់​​ឲ្យដឹងថា «ការកាប់នេះក្នុងបំណងចង់ផ្តាច់ជីវិតរបស់លោកតែម្តង ព្រោះតែ​លោក​​បានចូលហា​មឃាត់ប្តីប្រពន្ធ ២នាក់ដែលកំពុងឈ្លោះគ្នា លោករងរបួសត្រង់​ម្រាមដៃ ស្លឹកត្រចៀក តែម្តង ហើយពេលនេះលោកបានត្រឹម​ចូលសម្រាកនៅមន្ទីរពេទ្យ​ដោយគ្មាន​សាច់​ញាតិ​មើលថៃ គ្រាដែលមានម្តាយ​ជរាត្រូវ​រក្សា​ម្នាក់ផងដែរ»។