ភ្នំពេញ ៖ ធ្លាប់តែឃើញ ពេជ្រ សោភា ចាប់ដៃគូច្រៀងជាមួយតារាជាច្រើនមានដូចជា ងួន ចាន់ដេវីត , Step និងឆឹម សក្កដា ជាដើម ក៏ប៉ុន្តែនៅពេលថ្មីៗនេះ ពេជ្រ សោភា បា​នចា​ប់ដៃគូជាមួយតារាចម្រៀង លោក ខេមរៈសិរីមន្ត ដែលធ្វើឲ្យអ្នកគាំទ្រជា​ច្រើនមា​ន​ការចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងអត្ថន័យបទចម្រៀង និងទឹកដមរួមគ្នាជាមួយខេមរៈ សិរីមន្ដ ដោយបទនេះមានចំណងជើងថា «ប្រពន្ធបងមិនល្អមែនទេ»។

ថ្វីត្បិតតែ ពេជ្រ សោភា មិនទាន់ចង់និយាយរឿងមូលហេតុដែលនាងងាកទៅចាប់​ដៃគូ​ជា​​មួយលោក សិរីមន្ត ក្ដី ប៉ុន្តែកន្លងមកនាងធ្លាប់បង្ហាញអារម្មណ៍ថា ការចាប់ដៃគូជាមួយ ខេមរៈ សិរីមន្ដ នឹងធ្វើឲ្យទស្សនិកជនប្លែកអារម្មណ៍ ព្រោះវាជាលើកដំបូងក្នុងអា​ជីពច​ម្រៀ​​ងរបស់នាង។