ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សិល្បករ សិល្បការិនី ០២រូប តំណាង​សមាគមសិល្បករខ្មែរ បាននាំយកថវិកាមូលនិធិសិល្បករចាស់ជរា និងអង្ករ ជាប្រចាំខែ​ដល់​សិល្បករជើងចាស់ចំនួន ០៣រូប រួមមាន៖ លោកតា មិន សារិន, លោកតា គ្រៀវ ,​លោកតា ចៅ ចាន់ណារី។

សមាគមសិល្បករខ្មែរ ក៏បាន​ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែល​បានជួយ​ឧបត្ថម្ភ​ដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរព​ថ្លែងអំណរ​គុណដល់​សម្តេច​តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុង ពីវ អគ្គនាយក បុរីពិភពថ្មី ដែលបានឧបត្ថម្ភថវិកា​ក្នុង​មួយ​នាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។