ភ្នំពេញ ៖ ថ្មីៗនេះ បានផ្ទុះការប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់ក្រុម វង់ភ្លេងបុរាណ​ជាច្រើ​ន​តែ​​ងតែស្នើឱ្យម្ចាស់មង្គលការមេត្តាគួរតែកុំយកភ្លេងសម័យមកប្រគុំក្នុងពិធីហែជំនូន ពី​ព្រោះ​វាធ្វើឱ្យបាត់បង់នូវភ្លេងបុរាណ ដែលជាភ្លេងប្រពៃណីជាតិ បានបន្សល់ទុកពីដូ​ន​តា​សម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់។

ជាក់ស្តែងជាមួយនេះផងដែរ អ្នកនាង ខាត់ សុឃីម បានបន្តថា ផលប៉ះពាល់ត្រង់ថា លោ​ក អាចារ្យ គាត់មិនបាននិយាយពីជើងការអ្វីសោះ ព្រោះពេលនោះវង់ភ្លេងសម័​យ​ចាប់ផ្តើមប្រគំ ដូច្នេះលោក អាចារ្យ មិនរៀបរាប់ពីជើងការនោះទេ ដូចជាហៅ ឪពុកម្តា​យកូ​នស្រីមកទទួលផ្កាស្លាជាដើម ។

ផលវិបាកមួយទៀត ភ្លេងសម័យត្រូវក្រោកពីព្រឹក ដើម្បីរៀបចំឆាកភ្លេងលេងប្រគំ ចុះ​បើ​មា​​នគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវអ្នកណាជាអ្នកទទួលខុសត្រូវ។ អ្នកនាង ខាត់ សុឃីម គា​ត់​ចង់ឱ្យមានវង់ភ្លេងបុរាណជាច្រើនចូលរួមទាំងអស់គ្នា ដើម្បីដាក់ស្នើទៅក្រសួងដើ​ម្បី​ធ្វើការទប់ស្កាត់កុំឱ្យមានវង់ភ្លេងសម័យក្នុងពិធីហែជំនូនបន្តទៀត បើមិនដូច្នេះ ក្មេងៗ​ជំ​នាន់ក្រោយប្រាកដជាមិនបានស្គាល់ភ្លេងបុរាណទៀតនោះទេ ។