ភ្នំពេញ ៖ អ្នកលេងហ្វេសប៊ុក​បានបង្ហាញនូវ​ក្តីអាណិតចំពោះអ្នកដឹកនាំ​ប្រចាំផលិតកម្ម​ហង្សមាស​លោក កៅ សីហា ក្រោយរូបលោក​ត្រូវខាតបង់ប្រាក់​ប្រមាណ​១ពាន់​ដុល្លារ​ពីការ​ឆ្លើយ​សំណួរ​របស់​កម្មវិធី «Hell or Hevean Cambodia» ដែលរៀបចំដោយ​ស្ថានី​យ៍​ហង្សមាស​ ត្រឹមត្រូវហើយ បែរជាមានការបង្វិលឲ្យខុសទៅវិញ ខណៈ​មកដល់​ថ្ងៃនេះ​លោក​បាន​ជួបរឿងស៊យ​មួយទៀត​ដោយត្រូវជួបគ្រោះថ្នាក់​បាក់​ក​ជើង​ចូល​មន្ទីរពេទ្យ​ជាបន្ទាន់។

​បង្ហោះដោយរូបភាព​បញ្ជាក់​ពីអាការៈអ្នកនិពន្ធ​ដឹកនាំ​ល្បី​ច្រើនឆ្នាំ កៅ សីហា ក៏បានរៀប​រាប់​គួរ​ឲ្យអាសូរជួបស៊យផ្ទួនៗថា «ស៊យ! ហេតុអីបានជាខ្ញុំ? ខ្ញុំនៅមាន​ភារៈ​ច្រើនណាស់​លោក​អើយ ម៉េចក៏​មកត្រូវបាក់ផុយៗចឹង?»។ យ៉ាងណាក្តី ក្រោយពីឃើញបែបនេះ មហាជន​ជាច្រើនបានជូនពរឲ្យលោកឆាប់ជាពីរបួស និងវិល​ទៅបំពេញការងារឲ្យ​កាន់តែ​កើន​ប្រយោជន៍ និងកេរ្តិ៍ឈ្មោះដល់ក្រុមហ៊ុន បើទោះបីលោក​ត្រូវខាតប្រាក់​ពីទ្រនំនេះក្តី។