ភ្នំពេញ៖ ថ្មីៗនេះក្នុងគណនីហ្វេសប៊ុកអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបម្តាយ គេងនៅលើគ្រែពេទ្យ ក្នុងដៃក៏មានជាប់សេរ៉ូ ដែលអមដោយកូនចៅឈរអម ក្នុងទឹកមុខក្រៀមក្រំ ។ ដែលបង្ហាញឲ្យឃើញថា អ្នកនាង កំពុង តែជួបទុក្ខក្នុងគ្រួសារ ខណៈមុននេះក៏បង្ហាញថា ការងារសិល្បៈច្រើនរកដកឃ្លាសម្រាកមិនបាន។  ភ្ជាប់នឹងការប ង្ហាញរូបថតម្តាយគេងនៅលើគ្រែពេទ្យ អ្នកនាង ចន ច័ន្ទលក្ខិណា និងជាប្រធានសមាគមសិល្បករខ្មែរ ក៏បានស រសេរសាររៀបរាប់យ៉ាងដូច្នេះថា«ជូនពឲ្យម៉ាក់ឆាប់ជា ឈឺហើយនៅឆ្លៀតរកចៅឲ្យគេងជិតទៀត»។ក្នុងសារនោះដែរ តារាភាពយន្ត និងជាប្រធានសមាគមសិល្បករខ្មែររូបនេះ ក៏បង្ហាញផងដែរថា ខ្ញុំសុំទោសដល់ក្រុ មការងារថត កុនទាំងអស់ ដែលខ្ញុំអាក់ខាននិងសុំទោសក្រុម យុវជនល្ខោនខោលដែលខ្ញុំ ខកសន្យាមិនបានចូ លរួ ម និងសុំទោ សមិត្តសម្លាញ់ Pov Pov ដែលខ្ញុំមិនបានចូលរួមកម្មវិធីខួបកំណើតរបស់ឯង សង្ឃឹមថា អ្នកទាំងអស់គ្នាមិនប្រ កាន់ខ្ញុំ»។ នេះបញ្ចាក់ឲ្យឃើញថា បើទោះជាខ្លួនមានភារៈកិច្ចរវល់បែបណាក៏អ្នកនាង ចន ច័ ន្ទលក្ខិណា មិនទុកម្ដាយចោលដែរ ជាពិសេសថែមទាំងមើលថែគាត់បានយ៉ាងល្អ។ ទង្វើនេះបានដែលធ្វើឲ្យមហា ជនគ្រប់គ្នាកោតសរសើរ ពីទឹកចិត្តកូនស្រី ដែលមានភាពកត្តញ្ញូ ចំពោះម្ដាយដូច្នេះ៕