ពោធិ៍សាត់ ៖ ស្របពេលប្រពន្ធពពោះកូនក្នុងផ្ទៃ តណ្ហាខ្លាំងទប់លែងបាន បុរសជាឪពុកចុងចិត្តខ្មៅតិរិច្ឆានដូចសត្វទមិឡ បានប្រព្រឹត្តអំអើមិនគួរគប្បី រំលោភសេពសន្ថវៈលើរូបកូនចុងដែលទើបមានអាយុជាង១២ឆ្នាំ រហូតមានកូនក្នុងផ្ទៃបីខែ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ស្ថិតក្នុងភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ក្នុងទិដ្ឋភាពកូនស្រីវ័យ១២ឆ្នាំ ត្រូវឪពុកចុងចាប់រំលោភរហូតមានកូនបីខែក្នុងផ្ទៃ ឱបដៃស្រក់ទឹកភ្នែក ស្រែកមមីមមើហាក់មានការភិតភ័យ ដោយត្រូវបានបង្ខិតបង្ខំគំរាមកំហែងពីឪពុកគ្មានកំណើត ក៏ផ្ទុះក្ដីអាណិតអាសូរជាពន់ពេករកអ្វីមកថ្លែងពុំបាន ព្រមជាមួយការប្រមាថជេរស្ដីគ្មានសំចៃមាត់ ភ្លាត់រហូតមានចេញមតិសូមឱ្យសមត្ថកិច្ចដាក់ទោសប្រហារជីវិតទៀតផង ៕