ភ្នំពេញ ៖ នៅលើគណនីហ្វេសប៊ុក​តារាចម្រៀងសម្លេងធ្ងន់ផ្អែម វណ្ណា សក្តិ បានធ្វើឲ្យ​អ្នកគាំទ្រ​ស្ទើរស្រក់ទឹកភ្នែកគ្រាដែលរូបលោក​បាន​ធ្វើខួបកំណើតជូនម្តាយ​គឺតារាកំប្លែង យាយ ណយ សំណាង យ៉ាងសាមញ្ញពេញដោយក្តីរីករាយ។

បង្ហាញភ្ជាប់រូបភាព​ព្រម​ដោយ​បរិយាកាស​មិនអាចបរិយាយ​បាន​តារាចម្រៀង​ប្រចាំ​ទ្រនំ អិម  បាន​រៀបរាប់​ដោយក្តីសុខថា «យប់មិញបងប្អូនល្អបានរួមគ្នាធ្វើចំរើនព្រះ​ជន្មជូន​ម៉ាក់ ដោយ​មិន​អោយគាត់ដឹងខ្លួន ហើយគាត់សែនរំភើប ហើយកូន​ក៏ចង់ឃើញស្នា​ម​ញញឹម​ដ៏ស្រស់​ស្អា​​ត​របស់ម៉ាក់ចឹងរហូតដែរ កូនមិនចង់បាត់បង់ស្នាមញញឹមនេះទេ ហើយកូនសូម​ជូនពរ​ម៉ាក់មានសុខភាពល្អ អាយុយឺនយូរ ដើម្បីជាម្លប់ដល់កូនចៅ កូនស្រលាញ់ម៉ាក់»។