ភ្នំពេញ ៖ តារាចម្រៀងសំឡេងស្អក ដែលប្រិយមិត្តគ្រប់គ្នាពិតបានស្គាល់ លោក ខេម តាមរ​យៈបទចម្រៀងរបស់លោក ហើយនៅពេលថ្មីនេះ ខេម ក៏បានចេញបទចម្រៀង Original Song បទ “មានប្រាក់បាត់ម៉ែ” ដែលអត្ថន័យក្នុងបទនេះពិតជាធ្វើឱ្យអា​រម្ម​ណ៍​ប្រិយមិត្តក្តុកក្តួលយ៉ាងខ្លាំងក្រោយបានស្តាប់បទថ្មីនេះរួច។

ជាស្នាដៃថ្មីដែលនិពន្ធដោយកូនខ្មែរផ្ទាល់មិនចម្លងពីបរទេសនោះឡើយ ក៏ជាបទ​មួយ​ដែ​ល​ចង់និយាយថា «ទោះមានប្រាក់ បុណ្យសកិ្ក ប៉ុន្តែបើបាត់បង់អ្នកមានគុ​ណមា​នន័​​យអ្វីទៀត» ។

លោក ខេម តារាចម្រៀងសម្លេងស្អកបានចេញបទថ្មីមួយនេះ គឺជាបទចម្រៀ​ងដែលចង់​ដាស់តឿនកុំឱ្យភ្លេចអ្នកមានគុណ ហើយលោក ខេម បាននិយាយប្រាប់នៅ​បណ្តា​ញ​ស​ង្គមហ្វេសប៊ុកថា លោកគ្រោងចេញ MV ក្នុងពេលឆាប់ៗនេះ។