ភ្នំពេញ ៖ តារាសម្តែងស្រីល្បីជាតួទឹកភ្នែកកញ្ញា នី មុនីនាថ បង្ហើរសារមួយឃ្លាបង្ហើបថា ហាក់ដូចជាខ្លួនកំពុងតែមានម្ចាស់ស្នេហ៍ថ្មីមកស្អំបេះដូងតាមរយៈចំណងស្នេហ៍ខ្សែកមួយជូនមកខ្លួន បង្កើតការភ្ញាក់ផ្អើលដល់មហាជនម្តងទៀត។

នី មុនីនាថ ដែលបង្កើតការភ្ញាក់ផ្អើលនាពេលចុងក្រោយត្រឹមរឿងមាន​បណ្តឹងទារប្រា​ក់​សំ​ណងជាង ១០ ម៉ឺនដុល្លារពីបុរសជាអតីតគូដណ្តឹងឆ្លងទ្វីបលោក អ៊ឹង សូឡា កាល​ពី​ឆ្នាំ​កន្លងមកបង្ហោះសារអមនឹងរូបថតមានខ្សែកមួយខ្សែនោះថា «ម្ចាស់ខ្សែក នេះ​ហើ​យ​គឺជាម្ចាស់បេះដូង ជាកែវភ្នែករបស់ខ្ញុំ»។

សារនោះក៏បង្កើតបានជាចម្ងល់ពីមហាជនលើកឡើងថា« នី មុនីនាថ មានអ្នកថ្មី​មកស្អំ​បេះ​​ដូងហើយ ក្រោយពីចែកផ្លូវគ្នានឹងអតីតជាម្ចាស់ចិត្តជាអាណិកជនអាមេរិកនោះ! តើ​បុរ​សថ្មីនេះគឺជាអ្នកណាដែរទៅ?»។