ភ្នំពេញ ៖  ​តារាសម្តែង​មាឌ​បានសម្បុរស្រស់ ឆុំ​ ​វត្តី​ ​ចាប់ផ្តើម​បង្ហាញ​រូបថត​ ​Pre​ ​Wedding​ជាមួយអនាគតស្វាមីហើយ ក្រោយទំនាក់ទំនង​ពួកគេកាន់តែ​ផ្អែមល្ហែម ​និង ​ស៊ីជម្រៅ​ ដែល​មើលទៅ​ពិតជា​សក្តិ​សម​ និង ​ស្រស់​ស្អាតដែល​ធ្វើ​ឱ្យ​បុរស​ៗដែលតាំងខ្លួនជាកន្លង់មិន​តិច​ទេ​ខកចិត្ត ​និង​សោក​ស្តាយ​ដ្បិត​អស់ឱកាស​បានថ្នម​ស្រីស្រស់​ថ្ពាល់ផ្អែមរូបនេះ។

យ៉ាងណាក្តីបើទោះបី​ជាបានបង្ហាញរូបថត​ និង​សកម្មភាព​បណ្តើរគ្នា​ដើរ​ហើរ​ស្ទើរ​គ្រប់​ទីកន្លែង​នេះ​ ពេលវេលាជាក់ច្បាស់​នៃ​ការចូលរោង​ជ័យ​របស់តួឯកស្រីក្នុងរឿង «ស្តេចកន» ឆុំ វត្តី និង​គូស្នេហ៍​ដែលត្រូវគេស្គាល់​ថា​ជា​អ្នកដឹកនាំ​រឿង​មួយ​រូបផងនោះ មិនទាន់ត្រូវបាន​ទម្លាយ​នោះឡើយ ខណៈ​ក្រោយ​រៀប​មង្គលការ​តារាស្រី​រូបនេះ​ក៏នៅតែបន្តប្រឡូក​ក្នុងវិថី​សិល្បៈ​ដូចដើម ក្រោមហេតុផល​អនាគត​ស្វាមី​នៅ​មិន​ឆ្ងាយ​ពីសិល្បៈ។