ស្វាយរៀង ៖ នៅមិនទាន់បាត់ការតក់ស្លុតព្រឹត្តិការណ៍ដ៏មហារន្ធត់ ពីគ្រោះថា្នក់ចរាចរណ៍ក្បែរផ្ទះនាយពែកមី កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ម្សិលមិញនេះ និងក្ដីក្ដុកក្ដួលពីភាពទួញសោកពីក្រុមគ្រួសារមួយចំនួន ដែលក្រុមគ្រួសារខ្លះបានបាត់បង់សមាជិក ដោយសារតែគ្រោះថ្នាក់ចរាចរណ៍មួយនេះ ។ រំពេចនេះដែរនៅថ្ងៃទី៣១ ខែកក្កដា សោកនាដកម្មថ្មីលើរូបភាពគ្រោះថ្នាក់ចរាចរណ៍ដដែលនេះ បានកើតឡើងនៅលើទឹកដីខេត្តស្វាយរៀងជាថ្មី នៃចំណុចខាងមុខហ្គារ៉ាសសាំងសូគីមិច ដែលការគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៦នឹង៤០នាទីព្រឹក ដោយតាមការបង្ហាញនៅលើបណ្ដាញសង្គម ក៏បានបង្ហាញពីស្ថានការពីការគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះដែរ។

ហើយបើតាមបង្ហាញប្រភពពីព័ត៌មានក្នុងស្រុកបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន៨លើក បណ្ដាលឱ្យមនុស្សស្លាប់៦នាក់ របួស២៩នាក់ នឹងរបូសធ្ងន់៦ ដែលប្រភពក៏បានឱ្យដឹងទៀតថា គ្រោះថ្នាក់ទាំងនេះបណ្ដាលឱ្យខូតខាត ម៉តូចំនួន៦គ្រឿង រថយន្ថ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្បឿន, មិនគោរពសិទ្ធ, ប្រជែង, កត្ដាផ្លូវ និងកត្ដាយានយន្ត ៕