បង់ក្លាដេស​ ​៖​ ​​​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មានក្នុងស្រុកបានឲ្យដឹងនូវព័ត៌មានគួរ​ភ្ញាក់ផ្អើល និង​ប្រុងប្រយ័ត្នថា «​ត្រឹមតែ​រយៈពេល​ ​២៤ម៉ោង​ ​មនុស្ស​ជាង​ ​១.០០០នាក់​ ​បាន​ឆ្លង​ជំងឺគ្រុនឈាម​ ​ដោយ​ភាគច្រើន​ជា​កុមារ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ​Ayesha​ ​Akhter​ ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​បង់ក្លាដេស​ ​កាលពី​ថ្ងៃទី២៩​ ​ខែកក្កដា​ ​ឆ្នាំ២០១៩»​​ ​។​

ប្រភពដដែល​ក៏បានបន្ត​ទៀតថា «​មន្រ្តី​សុខាភិបាល​បង់ក្លា​ដេស​ ​បញ្ជាក់​ថា​ ​ជំងឺគ្រុនឈាម​ ​បាន​កើតមាន​ក្នុង​ស្រុក​ជាង​ ​៥០​ ​ទូទាំង​ប្រទេស​ ​ដោយ​រដ្ឋធានី​ ​Dhaka​ ​ដែល​មាន​មនុស្ស​រស់នៅ​ជាង​ ​២០លាន​នាក់​នោះ​ ​រងគ្រោះ​ខ្លាំង​ជាងគេ​ ​ដោយ​មន្ទីរពេទ្យ​ខ្លះ​ ​កំពុង​ប្រឈម​ការ​ខ្វះ​កន្លែង​សម្រាក​ ​សម្រាប់​អ្នកជំងឺ»​ ​។​ ជាងគេ​ ​ដោយ​មន្ទីរពេទ្យ​ខ្លះ​ ​កំពុង​ប្រឈម​ការ​ខ្វះ​កន្លែង​សម្រាក​ ​សម្រាប់​អ្នកជំងឺ»​ ​។​