ភ្នំពេញ ៖ សុខ ពិសី ដែលជាតារាមួយ រូបកំពុងទទួលបានការ​គាំទ្រខ្លាំងពីសំ​ណាក់​យុវវ័​យ​ជា​ច្រើន តាមរយៈសំឡេងយ៉ាងស្រទន់របស់នាង ហើយកាលពីពេលថ្មីៗនេះ ពិសី ក៏​ទើប​តែចេញនៅ MV ថ្មីផងនោះ ក៏សង្កេតឃើញថាទាំងឈុតបុរាណ ឬ សម័យ គឺកញ្ញា​មិនបានប្តូរពណ៌សក់នោះឡើយ នៅតែសក់ពណ៌លឿងដដែល ទោះជាឈុតបុរា​ណ​នោះ​ដូរ​ពណ៌ទៅជាពណ៌សខ្មៅក្តី។

បញ្ហាទាំងនេះបានធ្វើឱ្យមានមតិរិះគន់មួយចំនួនពីសំណាក់អ្នកទស្សនា ប៉ុន្តែទោះ​ជាក​ញ្ញា​ សុខ ពិសី មិនបានប្តូរពណ៌សក់ក៏ដោយ កញ្ញានៅតែទទួលបានការគាំទ្រពីសំណាក់​ហ្វេនដែលស្រឡាញ់ និង ចូលចិត្តកញ្ញាផងដែរ។