បាត់ដំបង ៖ រឿងរ៉ាវដែលនឹកស្មានមិនដល់នឹងគួរឱ្យហួសចិត្ត ត្បិតចោរអំបុកអំបែងប្រឡែងនឹងម្ចាស់ម៉ូតូ ដែលបញ្ឈរនៅលើថ្នល់ក្បែរស្រែ លួចដោះកង់ក្រោយយកទៅបាត់ស្ងាត់គ្មានដំណឹង បន្សល់ត្រឹមតែតួម្ចាស់ហួសចិត្តនិយាយលែងចេញ ហាក់អស់សំណើចសើចនឹងលោកចោរប្រហែលជាដាច់យ៉ៃខ្លាំងហើយ ទើបលួចសូម្បីតែកង់ម៉ូតូបែបនេះ ។

បើតាមប្រភពបានឱ្យដឹងដូច្នេះថា មុនពេលកើតហេតុ វេលាម៉ោងប្រមាណ ១០:០០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា នេះ បុរសជាម្ចាស់ម៉ូតូឈ្មោះ វឿន ហាប់ ភេទប្រុស និងប្រពន្ធឈ្មោះ រឿន ប៉ិច ជាពលរដ្ឋរស់នៅក្រុមទី២៧ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ខេត្តបាត់ដំបង បាននាំគ្នាទៅបាចជីដាក់ស្រែ ហើយក៏បានបញ្ឈរម៉ូតូនៅលើថ្នល់ក្បែរនោះ មួយសន្ទុះពេលបាច់ជីរួចក៏ត្រឡប់មកវិញ ហើយក្រឡេកមើលម៉ូតូបាត់កង់ក្រោយ ស្រែករកពុទ្ធោឲ្យជួយតែម្តង។