ភ្នំពេញ៖ ព្រះកុរណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្ស​ត្រ​នៃ​ក​ម្ពុជា បានចេញព្រះរាជក្រឹត្យក្រឹត្យមួយ តែងតាំង និងផ្តល់ឋានៈទីប្រឹក្សាក្រសួ​ងព័ត៌​មានចំនួន១០៦បន្ថែមទៀត ដែលមានឋានៈស្មើចាប់ពីអគ្គនាយក ដល់រដ្ឋលេខាធិការ។

នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញ ដែលបណ្តាលសារព័ត៌មាន បានចុះផ្សាយកា​លពី​ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩ ម្សិលមិញនេះ។ ក្នុងនោះផងដែរក៏មានឈ្មោះ​អតី​តអ្នកនិពន្ធហង្សមាសល្បីឈ្មោះ លោក សុខ ជំនោរ ក៏ត្រូវបានព្រះមហាក្សត្រ តែងតាំង និងផ្តល់ឋានៈទីប្រឹក្សាក្រសួងព័ត៌មាន ក្នុងតំណែងអគ្គនាយក មានងារស្មើនឹងឯកឧត្តម ៕