ភ្នំពេញ ៖ ទឹកភ្នែករាប់លានតំណក់ស្រក់ទាំងអួលដើមក ស្របពេលក្មេងប្រុសម្នាក់ត្រូវវាយដំប៉ោងខ្លួនរលាត់ប្រាណ ខណៈក្នុងផ្ទះគ្មានកម្ទេចបាយមួយគ្រាប់ទ្រាប់ក្រពះ ក៏ដាច់ចិត្តទៅលួចចំណីចំណុក ដែលទុកចោលមកហូប ដើម្បីបន្តខ្សែជីវិតដ៏មហាសែនវេទនានេះ ប៉ុន្តែបែរជាត្រូវវាយដំច្រំធាក់គ្មានចិត្តអាណិតអាសូរសន្តោសដល់ជនអនាថាបែបនេះទៅវិញ ។ ប្រភពពីហ្វេសប៊ុកឈ្មោះ คน ธรรมดา ប្រឡាយ រៀបរាប់ភ្ជាប់ជាមួយរូបភាពគួរសង្វេគដូច្នេះថា «ក្មេងប្រុសម្នាក់នេះត្រូវគេវ៉ៃ និងចាប់បាន ខណៈពេលលួចរបស់គេហូប រំពេចនោះគេយំផងនិយាយផង ដោយក្តុកក្តួលអួលដើមក ផ្ទះរបស់ខ្ញុំគ្មានសូម្បីតែ កំទេចបាយ និងអំបិលមួយគ្រាប់»។

មិនតែប៉ុណ្ណោះប្រភពដដែលក៏បន្តទាំងក្តីឈឺចាប់ទៀតថា «មើលឃើញហើយសឹងតែទប់ទឹកភ្នែកមិនជាប់ ពិភពលោកយើងសែនធំធេងណាស់ អ្វីដែលអាចចែករំលែកបានគួរតែចែកខ្លះទៅ កើតមកជាមនុស្សគ្មានបានយកអ្វីជាប់ដៃមកជាមួយ ស្លាប់ទៅវិញមានដោយអំពើល្អជាប់ខ្លួននោះទើបប្រសើរ» ៕