ហ្វីលីពីន៖ នៅរាត្រីថ្ងៃទី៣០ តុលា លើឆាកដ៏អស្ចារ្យក្នុងកម្មវិធីប្រកួតប្រជែង បវរកញ្ញាឯកភពផែនដី នៅប្រទេសហ្វីលីពីន កញ្ញា អែម គុណថង ក្នុងដំណើរដ៏ល្វតល្វន់តែរឹងមាំ គ្រងដោយសំលៀកបំពាក់ “នាងឧសភី” ដែលបង្ហាញពីអត្តសញ្ញាណខ្មែរ ដោយយកលំនាំតាមសត្វគោព្រៃ ដែលជាសត្វមួយតំណាងជាតិ ហើយបានបន្ថែមផ្នែកខ្លះនៃសម្លៀកបំពាក់របាំខ្មែរ ដូចជាសរុងក ខ្សែឈៀង ។

ប៉ុន្តែពិតជាគួរឲ្យសោកស្តាយ ឈុត “នាងឧសភី” របស់បរវកញ្ញាឯកភពផែនដី កម្ពុជា កញ្ញា អែម គុណថង មិនទទួលបានជយលាភីឡើយ ខណៈដែលឈុតតំណាងជាតិល្អបំផុត គឺបានទៅលើ លេខ១ ប្រទេស ហ្វីលីពីន, លេខ២ ប្រទេស ថៃ និងលេខ៣ ប្រទេសជប៉ុន ។ ទោះបីជា បវរកញ្ញាឯកភពផែនដី កម្ពុជា កញ្ញា អែម គុណថង មិនបានជាប់ឈុតតំណាងជាតិល្អបំផុតក៏ដោយ ក៏បវរកញ្ញាកម្ពុជានៅតែមានសង្ឈឹមថា នៅវគ្គផ្តាច់ព្រ័ត្រដែលនឹងប្រារព្វនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ នឹងទទួលលទ្ធផលល្អប្រសើរជាទីគាប់ចិត្តជូនជាតិមាតុភូមិកម្ពុជា ៕

សូមទស្សនាវីដេអូ!!