ភ្នំពេញ៖ អ្នកប្រើប្រាស់បណ្តាញសង្គម​បានផ្ទុះ​ការសរសើរ និងចែករំលែក​យ៉ា​ង​ព្រោង​ព្រា​ត​​​នូវរូបភាព​មួយសន្លឹកបង្ហោះចេញពីគណនី​តារាចម្រៀងប្រុស​ប្រចាំ​ទ្រនំហង្សមាស ខេមរៈ សិរីមន្ត រួមភរិយា​ គ្រាអ្នកទាំងពីរ​កំពុង​ហាត់ប្រាណ​ឈរបង្អួ​តរាង​មុខកញ្ចក់ ព្រម​ដោយសារ​ថ្នមចិត្តប្រពន្ធ​មិន​ចាញ់​យុវវ័យ​ថា «ភរិយាខ្ញុំ គាត់និយាយថា បងឯងរាងស្អាត​អីតែឯង ជួយ​បង្រៀន​ប្រពន្ធឲ្យស្អាតផង»។

រំពេចពីសារស័ព្ទ​ដ៏សែន​ផ្អែមល្ហែម​គ្រប់គ្នាឃើញ​ច្រណែន ផ្សំដោយ​រាងស្អាត​ទាំង​ស្វាមី​ និងភរិយា ដូចនេះ​ម្ចាស់គណនី​មួយមើលទៅ​រាងមានសាច់​ផងក៏បាន​ខមិន​សាកសួរ​រកវិធី​ហាត់​សម្រក​យកសាច់ដុំ ពីលោក ខេមរៈ សិរីមន្ត តែពុំឃើញ​លោកឆ្លើយតប​ឡើយ ខណៈ​ក៏មានអ្នកចូលឆ្លើយ​តប​ដោយយោបល់​ល្អ​លេងសើចបន្តិចថា «ហូប​ចេកផឹកទឹកទៅបង ស្រកឯង»។