ភ្នំពេញ ៖ រូបភាពជាច្រើនសន្លឹក​ដែលចែករំលែក​ដោយទំព័រហ្វេសប៊ុកឈ្មោះ ​បាយ័ន​យូនីគ បានឆក់យក​ចំណាប់អារម្មណ៍​អ្នកប្រើប្រាស់​បណ្តាញសង្គម​ឲ្យលើ​កដៃ​ចុចស៊ែរ​មិន​សំចៃ ខណៈ​បុរសជា​ជាង​ម៉ាស៊ីន​ម្នាក់​បាន​ចុះ​ទៅជួស​ជុល​ទូក​នៅក្នុងទឹកទន្លេ​ទាំង​សុខភាព​ទ្រុឌ​ទ្រោម​ រីឯដៃ​ទៀត​សោត​ មានទាំង​ម្ជុល និង​ខ្សែសេរ៉ូម ដែលរុំ​ភ្ជាប់​ដោយ​ស្កុត​​គ្រូពេទ្យ​ ហើយ​ការលះប​ង់​នេះ​ត្រូវ​គេសន្និដ្ឋាន​ថា​មិនមែន​មកពីចង់​បាន​ប្រាក់​ទាំង​ខ្លួនឈឺឡើយ ប៉ុន្តែ​ដោយសារ​ខ្វះ​អ្ន​កជំនាញ​ជួសជុល។

បង្ហាញប្រាប់​ដោយសម្តី​មោទកភាព​ចំពោះ​លោក​ជាង​ចិត្តធម៌ស្ម័គ្រ​កាយ​ទៅជួសជុល​ទាំង​ឈឺរងា​ ព្រមដោយសំណេរ​ទាញ​ប្រជាប្រិយ​មិនអាចកាត់ថ្លៃបានថា «ពាក្យចាស់​លោក​ពោល​​ថា «អ្នកចេះប្រាកដ ប្រាក់រត់តាមហៅ» ពិតជាមិនខុសទេ។ ឈឺដេក​ព្យួរសេរ៉ូមសុំ​ផ្អាករ​កលុយសិន ក៏ម្ចាស់លុយអូសមកទាល់តែបានព្រោះ ធ្វើម៉េចបើ​មួយទន្លេ​មាន​ជាងតែ​មួយ»។ ភ្លាមនោះ​មហាជន​ជាច្រើន​ក៏បាន​រំលេច​ទៅដោយ​​​​​​​​​​​​សម្តី​សរសើរ​យ៉ាង​ហូរហែ​មិនបង្អង់​តម្រង់​ចិត្ត​មេត្តា​របស់​ជាងរូបសង្ហា​នេះ។