ភ្នំពេញ ៖ មន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ៣រូប ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចុះទៅឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់ ដោយក្នុងករណី ប្រព្រឹត្តអំពើពុករលួយ មានទាំងសម្តេចប្រមុខប្រកាសក្នុងថ្ងៃពិនិត្យកីឡដ្ឋានមរតកតេជោ ពីល្បិចកលពួកគេដោយទារលុយពីម្ចាស់ដី ដោយខុសច្បាប់ចំនួន ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់ ។

មកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ប្រធាន អនុប្រធាន និងមន្រ្តីសុរិយោដីខេត្តពោធិ៍សាត់ទាំង ៣នាក់នេះ និងបញ្ជូនដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ៕