ភ្នំពេញ៖​ រំពេចពីដំណើរវិលមកប្រឡូកអាជីពសិល្បៈសម្តែង ជាមួយការសម្ញែងរបរបើកហាង ឈ្មោះ ហាងអូនអ៊ូក ស្រីស្រស់ពេជ្រ សូលីកា ក៏ធ្វើឲ្យអ្នកគាំទ្រស្ងើចនិងរថយន្តនាងប្រើ ស៊ើរីខ្ពស់ផុតលេខ។ នាង ពេជ្រ សូលីកា ប​ន្ទា​ប់​ពីប​ង្ហា​ញពីសមទ្ធផលសិល្បៈក្រោយដំណើរវិលរកឆ្នាំងចាស់ ដែលសម្តែងរួមគ្នា​ និងដៃគួរចាស់ លោក នីកូ ក្នុ​ង​ប​ទ​«លា​ក់បាំង» ដែលកំពុងទទួលបានការសរសើរពីអ្នកគាំទ្រ ដែលថា បែកគ្នាយូរ វិលវិញមកសម្តែងរួមគ្នាឡើងវិញ ក៏នៅ​តែ​​​​​សម្តែងសមដដែល។

រំពេចនេះដែរ ស្រីស្រស់ តូចច្រឡឹង ដែលនៅតែហ៊ុំព័ទ្ធអាស្រូវស្នេហ៍លូចលាក់ជាមួយមន្រ្តីប៉ូ​លី​​ស មានប្រពន្ធកូននោះ​ កញ្ញា សូលីកា បង្ហាញពីដំណើរប្រើប្រាស់រថយន្តទំនើបម៉ាក Range Rover ដែ​ល​មានការឌីហ្សាញនៅផ្នែកខាងក្នុង សុទ្ធតែពណ៌ក្រហមទាំងអស់យ៉ាងស្អាត និងទំនើបតែម្តង។ ខណៈអ្នកគាំទ្រក៏នាំគ្នាលាន់មាត់ទៀតថា « សូលីកា មិនមែនជាតារាឬក៏ជាអ្នកជំនួញធម្មតាតូចតាចនោះទេ បើមិនចឹងនាងក៏មិនជិះរថយន្តស៊ើរីទំនើប តុបតែងយ៉ាងស្រស់ស្អាតនៅផ្នែកខាងក្នុងនោះដែរ»។