ភ្នំពេញ៖ ពិធីការិនី និងជាតារាសម្ដែងស្រីល្បីពូកែវោហារស័ព្ទ កញ្ញា សុភ័ក្រ កុសុម៉ា ជា​មួ​យ​ពាក្យសម្ដី និងកាយវិការកំប្លុកកំប្លែង ដែលបច្ចុប្បន្នហាក់ឡើងកូដយ៉ាងខ្លាំងក្នុង​អា​ជីពសិល្បៈរបស់នាង។ ក្រៅពីនោះក៏ទទួលបានការចា​ប់អារម្មណ៍ពីហ្វេ​នៗបានមិ​នតិច​នាក់នោះទេ តាមរយៈស្ទាយ៍តុបតែងខ្លួនបានយ៉ាងស្រស់ស្អាត និងមើលទៅមានល​ក្ខ​ណៈ​ប្លែកពីតារាផ្សេងៗដាច់តែម្ដង។

ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីសម្បុរស្រអែមរូបនេះ បានបង្ហោះរូប​ភា​ព​មួយសន្លឹកក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាម ធ្វើឲ្យប្រិយមិត្តឃើញហើយចង់ដាច់ផ្ងារ​គ្រ​ប់គ្នា ជាមួយស្ទីលសម្លៀកបំពាក់ប្លែកពីគេ មិនមានតារាផ្សេងហ៊ានធ្វើដូចឡើយ។

ក្នុងនោះដែរ កុសុម៉ា បានតុបតែងខ្លួនជាមួយឈុតសម្លៀកបំពាក់ចម្រុះពណ៌ សុទ្ធ​សឹង​តែជាពណ៌ស្រស់ៗ និងឆើតៗ លេចធ្លោយ៉ាងខ្លាំង ថែមទាំងមានស្ទាយ ម៉ូតសក់ពាក់ខ្លី ពណ៌ទឹកក្រូចចែងចាំងតែម្ដង៕