ភ្នំពេញ ៖ នាវេលាម៉ោងប្រមាណជិត៩ ព្រឹក ថ្ងៃទី២ ខែសីហា នេះ កំពុងមានករណីអគ្គីភ័យ​កំពុង​ឆាប​ឆេះ​យ៉ាង​ខ្លាំង​ នៅជាន់ក្រោមចំណតរថយន្ត និងម៉ូតូ ក្នុងផ្សារទំនើប​ អូឡាំព្យា​ ម៉ល​ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលទើបបើកសម្ពោធ ថ្មីៗនេះ ចំពោះ​ការខូចខាត​នៅពុំទាន់ដឹងនៅឡើយ ស្របពេល​រថយន្តពន្លត់អគ្គីភ័យ កំពុង​តែ​ព្យាយាម​ធ្វើការបាញ់ពន្លត់​ជាបន្តបន្ទាប់ ជាមួយអាជ្ញាធរ​។