ភ្នំពេញ ៖ ព្រោះតែជីវភាពក្រក្សត់ បុរសជាអ្នករត់កង់បីម្នាក់យំសោកបោកខ្លួនអង្រួនប្រាណ ឈួលច្រមុះនិយាយលែងចេញស្ទើរបោកក្បាលនឹងជញ្ជាំងកន្លែងម៉ាស្សា ដែលមានស្លាកយីយោ «ម៉ាស្សាកោសជប់៥៩» ស្ថិតនៅលេខ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ខណៈខ្លួនតាមទាន់ប្រពន្ធជាទីស្រលាញ់ ដេកអោបនឹងទ្រូង កំពុងតែរួមរ័ក្សជំពាក់ស្នេហ៍ជាមួយភ្ញៀវ ទៅឋានសួគ៌ ស្របពេលនាងទើបតែសម្រាលកូនបាន៤ខែសរសៃខ្ចី ។

តាមសម្ដីបុរសជាប្ដីខាងលើបានរៀបរាប់ភ្ជាប់ទាំងទឹកភ្នែកឱ្យដឹងថា ខ្លួនជាអ្នករត់កង់បី តែដោយគ្រួសារមានជីវភាពខ្វះខាត ប្រពន្ធក៏សុំមកបម្រើការងារក្នុងកន្លែងម៉ាស្សាកោសជប់ ដោយមិនដឹងថាមានបង្កប់នារីបម្រើផ្លូវភេទយ៉ាងដូច្នេះឡើយ ហើយយប់មិញនេះ ខ្លួនក៏បានដាច់ចិត្តមកមើលដល់កន្លែងធ្វើការរបស់ប្រពន្ធ ដោយបានស្គាល់នារីម្នាក់ដែលធ្វើការនៅទីនោះដូចគ្នា ហើយបានសុំឡើងទៅលើមើលរបស់ប្រពន្ធ ស្រាប់តែឃើញនាងកំពុងតែធ្វើសកម្មភាពស្ទាបអង្អែល ឡើងឋានសួគ៌ជាមួយភ្ញៀវតែម្ដង៕