ភ្នំពេញ ៖ អស់រយៈពេលជាង២ឆ្នាំមកហើយ ដែល​តារាចម្រៀងប្រុស​ទ្រនំហង្សមាស លោក រិន សាវ៉េត បានរស់​នៅដោយមើលថែ​កូន​តែម្នាក់ឯង ក្រោយភរិយា​ជាទីស្រលាញ់​បាន​ធ្លាក់​ខ្លួនឈឺ និងលាចាកលោក ទាំងនៅវ័យក្មេង​គួរជាទីស្រណោះ​ពី​លោកជាស្វាមី និងក្រុមគ្រួសារ​ផងដែរ។

រហូតមកដល់ព្រឹកថ្ងៃទី០២ សីហា នេះ​ស្រាប់តែធ្លាយ​នូវដំណឹង​តារា​ប្រុស​សំនៀងធ្ងន់ រិន សាវ៉េត បានសម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយគូស្នេហ៍ថ្មី ដើម្បី​ជួយមើលថែកូន​ដែលកំព្រា​ម្តាយ​ច្រើនឆ្នាំហើយ ក្រោមវត្តមាន​ភ្ញៀវកិត្តិ​យស​ច្រើនគួរសម​ ប៉ុន្តែ​ក៏ពុំមាន​លេចមុខ​មិត្ត​សិល្បៈ​ចូលរួម​ឡើយ ដែល​ប្រភពពីអ្នកជិតស្និទ្ធលោកឲ្យដឹង​ថា ប្រហែលចាំ​ពេល​រៀបការ​ទើប​អញ្ជើញ​ភ្ញៀវ​ចូលរួម​ឲ្យបានច្រើន ស្របពេល​ពេលវេលា​មិនទាន់​ទម្លាយនៅឡើយ។