ភ្នំពេញ៖ ស្ត្រីរូបស្រស់សម្រស់ខ្មៅស្រអែម ថែមទាំងមានទេពកោសល្យ និងចំណេះដឹង ដែលមានគណនីហ្វេសប៊ុកឈ្មោះ Phirum Sor កើតទុកមិនពេញចិត្តនឹងនារីៗដែលរកស៊ីលក់ផលិតផលតាមអនឡាញមួយចំនួន ដែលឡាយសម្ដែងសម្ញែងដើមទ្រូង ខ្លះទាំងល្វែងក្រោម ដើម្បីចង់ឱ្យអាជីវកម្មរបស់ខ្លួនលក់ដាច់ ដោយមិនខ្វល់ប៉ះពាល់ដល់វប្បធម៌ដ៏ល្អប្រពៃរបស់ជាតិខ្មែរ ក៏បានបញ្ចេញវីដេអូឃ្លីបទាំងកណ្ដាលអាធ្រាត្រ ឆ្លៀតភ្ជាប់សំណេរបន្ថែមដូច្នេះថា «សូមផ្តាំផ្ញើទៅស្រីៗមួយចំនួនតូច ដែលស្រលាញ់លុយដល់ថ្នាក់ហ៊ានលក់កិត្តិយសដើម្បីភាពមានបានរបស់ខ្លួន សូមបញ្ឈប់សកម្មភាពថោកទាបហ្នឹងទៅ» ។

ស្ត្រីមានមាឌតូចច្រឡឹង ដែលគ្រប់គ្នាតែងហៅថាអ្នកគ្រូសម្ដីផ្អែម បានបន្តទៀតថា សូមអាជ្ញាធរដែលពាក់ព័ន្ធ មេត្តាជួយពិនិត្យមើលផង ព្រោះវាអាចជាហេតុដែលធ្វើឱ្យ មនុស្សជាច្រើននាក់ដែលមិនបានដឹងអ្វី ត្រូវរងគ្រោះដោយសារតែពួកគាត់មួយចំនួនតូចនេះ ៕ សូមទស្សនាវីដេអូខាងក្រោម៖