ភ្នំពេញ៖ ក្រោយពីភ្លៀងប៉ុន្មានថ្ងៃជាប់គ្នា សម្រាមបានអណ្ដែតស្គុសដូចផ្ការីកក្នុងសួន ដែលកំពុងតែសំអាតនិងបូមស្តារភក់ នៅបណ្តាញលូមេឆ្លងកាត់វត្តមហាមន្ត្រី ក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហោះនៅមុននេះថា «សកម្មភាពសំអាតសំរាម និងបូមស្តារភក់បណ្តាញលូមេឆ្លងកាត់វត្តមហាមន្ត្រី» ។

ហើយសកម្មភាពទាំងនោះដែរ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជាច្រើនបានបញ្ចេញមតិកោតសរសើរមិនដាច់ពីមាត់ ចំពោះសកម្មភាពដែលប្រពៃបែបនេះ និងសំណូមឲ្យប្រជាពលរដ្ឋទាំងឡាយមេត្តាបោះចោល ទុកដាក់សំរាមឲ្យមានរបៀបរៀបរយ និងក្នុងធុងសំរាម។