ភ្នំពេញ ៖ កាលពីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ នៅ​ម៉ោងប្រមាណ ៨ និង៣០នាទី មហា​ជន និងបងប្អូន ដែលកំពុងធ្វើដំណើរ​តាមដងផ្លូវលេខ 217 ភូមិ7 សង្កាត់វាលវង់ ខណ្ឌ7​មករា បាន​បង្ហាញការភ្ញាក់ផ្អើល ក្រោមការ​កកស្ទះយ៉ាងខ្លាំង ក្រោយ​អគ្គិភ័យ​បាន​ឆាបឆេះឡើង​គួរ​ឲ្យរន្ធត់​ក្នុងការដ្ឋានសំណង់ផ្សារទំនើប អូឡាំព្យា​នៅចំណុច​ជាន់​ក្រោ​មដី (សំណង់ស្ថិត​ត្រង់ទល់មុខវត្តព្រះពុទ្ធ) ដែលមានផ្ទៃក្រឡាបន្ទប់បណ្តោយ​ប្រវែង​20m​ និង​ទទឹងប្រវែង​20m។

ក្រោយ​ក្តោបក្តាប់ពន្លត់​ជាស្ថាពរ​នូវ​អគ្គិភ័យ​មួយនេះ លើ​ទំព័រហ្វេសប៊ុកផ្លូវការរបស់ ស្នង​កា​រ​ដ្ឋាន​នគរបាលរាជធានីភ្នំពេញ បាន​បង្ហាញ​ពី​ទំហំខូចខាត និងដើមចមនាំឆេះនេះ​ថា «បណ្តាលមកពីឆ្លង​ចរន្ត​អគ្គិសនី ដោយ​ប្រើប្រាស់រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន32គ្រឿង ក្នុង1គ្រឿង រត់ចំនួន​3ដង ប្រើប្រាស់ទឹកអស់ចំនួន 38.4000 ម3 (សាមសិបប្រាំបីម៉ឺ​នបួន​ពាន់ម៉ែត្រគូប) ខូចខាត​សម្ភារគ្រឿងសំណង់មួយចំនួន ហើយមិនបង្កឲ្យមាន​អ្នករង​របួ​ស ឬស្លាប់ឡើយ»។