ព្រះសីហនុ ៖ វេលាថ្ងៃត្រង់ថ្ងៃ២ ខែសីហា ឆ្នាំ២០១៩នេះ នៅតាមតំបន់ទំនាបមួយចំនួនក្នុងក្រុង ដូចជានៅស្ពានអូរសំអាត និងតំបន់ទំនាបខ្លះទៀតក្នុងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ទឹកកំពុងតែជន់លិច ក្រោយពីមានភ្លៀងធ្លាក់មួយមេ ដែលបណ្ដាលឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ ហាក់ព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលភ្លៀងនៅតែបង្អុរ ហើយទឹកក៏កាន់តែជន់ចូលលិចផ្ទះគ្មានសល់។

បើតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ត្រឹមរយៈពេលប៉ុន្មានម៉ោងសោះ ទឹកបានជន់កាន់តែខ្លាំង ខណៈនៅតាមបណ្ដាយផ្ឡូវមួយចំនួន ក៏ត្រូវកកស្ទះមិនអាចធ្វើដំណើរ ហើយខណៈនេះដែរឯកឧត្តម គួច ចំរើន ក៏កំពុងតែធ្វើការដោះស្រាយជាបណ្តើរៗ ដោយអោយគ្រឿងចក្រកាយបើកផ្លូវទឹក និងដោះស្រាយបញ្ហាសំណង់ដែលសង់រំលោភលើដីអូរ ប្រឡាយជាដើម ៕