ខេត្តបាត់ដំបង៖ កាលពី​វេលា​ម៉ោង​១១ ​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣១ កក្កដា កន្លងទៅ​អ្នកប្រើប្រាស់បណ្តាញសង្គម​​បាន​បង្ហាញការហួសចិត្តដ្បិត មានចោរ​បាន​លួចដោះកង់​ម៉ូតូ​ទាំងមុខក្រោយរបស់ស្រ្តីម្នាក់​ដែលបានជិះយកទៅបាចជីដាក់ស្រែ​ ហើយសមត្ថកិច្ច​ក៏​ស៊ើបអង្កេតអស់​រយ​:​ពេល​០២​ថ្ងៃ បាន​​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​០២​នាក់ កាលពីរសៀល​ថ្ងៃ​ទី​០២ សីហា ឆ្នាំ២០១៩ ស្ថិតនៅ​ភូមិ​ប​ល័​ង្ក សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

ជនសង្ស័យមុខស្រស់​ទាំង​០២​នាក់​ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ១ឈ្មោះ ​អឿ​ង រ៉ា​វីត អាយុ​១៩​ឆ្នាំ នៅ​ភូមិ ឯទី២ឈ្មោះ ​សៀត សៅ​ឈី អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ច្រាប​វាល សង្កាត់​វត្ត​គរ ហើយ​តាមសេចក្តីបញ្ជាក់បានឲ្យដឹងថា ​តាម​ចម្លើយ​បឋម​របស់​ជនសង្ស័យ ពួក​គេ​បាន​សារភាព​ថា ពិតជា​បាន​លួច​ដោះ​កង់​ម៉ូតូ​ស្ត្រី​រង​គ្រោះ​នោះ ក្រោយឃាត់ខ្លួនសមត្ថកិច្ចមន្ត្រី​ជំនាញ​កំពុង​ចាត់ការ​ជន​ទាំង​២​នាក់​តាម​នីតិវិធី​ច្បាប់។