ភ្នំពេញ ៖ យោងតាមប្រភពពី ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពិសេស នៅមុននេះបន្តិចថា កម្ពុជានឹងទទួលរងឥទ្ធិពលនៃខ្យល់មូសុងនិរតី ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែសីហា ដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់ និងមានខ្យល់កន្ត្រាក់ខ្លាំងនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ និងជាហេតុអាចបណ្តាលឲ្យមាន៖

ការលិចលង់ដល់ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនសម្ព័ន្ធនានា ពិសេសកំណាត់ផ្លូវជាតិលេខ៤ ហើយខ្យល់មានល្បឿនខ្លាំងពី ១៥ ទៅ ២០ ម៉ែត្រក្នុងមួយវិនាទី ព្រមជាមួយរលកមានកម្ពស់ពី១ទៅ២ម៉ែត្រផងដែរ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ដើម្បីត្រៀមលក្ខណៈទុកជាមុន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕ ចង់ជ្រាបច្បាស់សូមអានសេចក្ដីប្រកាសខាងក្រោម៖