ភ្នំពេញ ៖ រូបភាពប៉ុន្មានសន្លឹកផ្តិតចេញជារឿងរ៉ាវដ៏ក្ដៅគគុកពេញបណ្ដាញសង្គមហ្វេសប៊ុក ស្របពេលដែលនារីរូបស្រស់សម្រស់មិនចាញ់តារាស្រុកថៃពីររូប បានចាប់ដៃរួមរស់ស្មោះស្ម័ក្រដាក់កាយបន្តដំណើរជីវិតជាមួយគ្នា ជាប្ដីប្រពន្ធរហូតអវសាននៃជីវិត ។ យោងតាមប្រភពគណនីហ្វេសប៊ុកមួយឈ្មោះ Roth Anygel ដែលជាម្ចាស់សាម៉ីខ្លួន បានបង្ហោះពីពេលកន្លងទៅថា៖

«ទម្រាំមានថ្ងៃនេះ យើងតស៊ូជាមួយគ្នាច្រើនរាប់មិនអស់។ អរគុណគ្រប់យ៉ាង Srey Pov» ។ រំពេចនោះដែរ ក៏មានមហាជនមួយចំនួនតូច បានបញ្ចេញមតិហាក់មិនពេញចិត្ត ត្បិតពួកគាត់ស្រលាញ់ភេទដូចគ្នា តែក៏មានមតិជាច្រើន បានជូនពរឱ្យពួកគេទាំងពីរស្រលាញ់គ្នារហូតចាស់រៀងខ្លួន និងមានសេចក្ដីសុខសុភមង្គលក្នុងគ្រួសារ ៕