ភ្នំពេញ ៖ តារាសម្តែង និងពិធីការនី អ្នកនាង សុខ សោម៉ាវត្តី ដែលគ្រប់គ្នាបានដឹងហើ យ​ថា នាងមានទំនាក់ទំនងស្នេហា ជាមួយប្រុសក្មេងជាងខ្លួនគឺជាកីឡាករបាលទាត់ លី វ៉ាហេទ ដែលទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ កាន់តែមានភាពផ្អែមល្ហែមខ្លាំ​ងឡើង​ៗ ជាក់ស្តែងនៅពេលថ្មីៗនេះផងដែរ អ្នកមេម៉ាយសាច់សខ្ចី សុខ សោម៉ាវត្តី ធ្វើឱ្យស​ង្សា​​រ​សំ​ណព្វចិត្តប្រុសក្មេង លី វ៉ាហេទ

មានការស្រឡាំងកាំងមិនតិចនោះទេ ពេលដែលនាងបញ្ចោញរូបភាពឱបថើបជាមួ​យ​តា​​រាប្រុសរូបសង្ហា លោក ណាខុន ដោយបុរសនេះបានហុចចិញ្ចៀនសុំនាង​រៀបការ​នៅ​លើកំពូលភ្នំមួយទៀតផង។ អ្នកគាំទ្រមួយចំនួនបានលើកឡើងថា ដូចខ្វះកន្លែង​ណាស់​ទៅ​សុំរៀបការលើកំពូលភ្នំ មិនខ្លាចខាងស្រីរំភើបពេករអិលជីងធ្លាក់ទេអី។

ប៉ុន្តែភ្លាម​ៗនោះ​ សោម៉ាវត្តី បានចេញះមុខបញ្ជាក់ភ្លាមៗដើម្បីឱ្យសង្សារបានត្រជាក់ចិត្ត ដោ​យនាងអះអាងថា រឿងនាងត្រូវប្រុសម្នាក់សុំរៀបការលើកំពូលភ្នំមួយនោះ តាមពិ​ត​គឺ​ជាការថតរឿងភាគមួយរបស់ទូរទស្សន៍បាយ័នទេ។