ភ្នំពេញ ៖ ក្រោយពីដំណឹងធ្លាក់ព្រះកាយ​អាពាធ​ដ្បិត​ជំងឺទឹកនោម​ផ្អែម​បានរើឡើងវិញ ព្រះ​តេជគុណ តាក់ស៊ី ដែលទើបសម្រេចចិត្ត​សាកផ្នួស​បួសចោលភរិយា​ និងកូន នៅវត្ត​ថ្មី​ដងទង់ ទឹកដីកំពង់ស្ពឺ បានធ្វើឲ្យមហាជនមានការសោកស្តាយ​ជាពន់ពេកនិងភ្ញាក់ ផ្អើល​ជាខ្លាំងផងដែរ។

រំពេចពីដំណឹង​នេះ​បាន​ផ្សព្វផ្សាយយ៉ាងផុសផុល​ នៅលើ​ហ្វេសប៊ុក​លោក ហេង ឡុង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃសមាគមសិល្បករ​ខ្មែរ ក៏បានប្រកាស​ពីដំណឹង​គួរសាទរ​ចំពោះ​សង្ឃតាក់ស៊ី​ក្រោយសាងផ្នួសថា «ថ្ងៃនេះព្រះតេជគុណតាក់ស៊ី សម្រេច​ចិត្តលាចា​កសិក្ខា​បទ​ដោយសារជំងឺធ្វើទុក្ខ ធ្វើឲ្យសុខភាពខ្សោយខ្លាំង រូបរាងស្គមស្គាំង សមាគមសិល្បករ​ខ្មែរ នឹងព្យាយាមទំនាក់ទំនងលោក ដើម្បីជួយព្យាបាល ជំងឺដ៏រ៉ាំរ៉ៃមួយនេះ»។

ទន្ទឹម​នឹង​សេចក្តី​ប្រកាស​ដែល​បង្ហាញ​ពីសកម្មភាព​ដ៏ថ្លៃ​ថ្លាក្នុងការជួ​យដល់អ្នកសិល្បៈ គ្រប់រូបទាំង​ចាស់​​ក្មេង​ក៏ទទួល​ការអប់អរ ពីមហាជន ពិសេស​បងប្អូន​អ្នកសិល្បៈ​ក៏បាន ជូនពរ​ឲ្យក្រោយ​សិក្ខាបទ សង្ឃតាក់ស៊ី ឆាប់បានធូរស្បើយ​ពីបញ្ហាសុខភាព​នេះ។