ភ្នំពេញ ៖ យោងតាមគណនី Komsan Plus បានបង្ហោះរូបប៉ុន្មានសន្លឹកនៅមុននេះបន្តិច រំលេចពីកីឡាការិនី អេ យ៉ានុត ដែលជាកូនស្រីរបស់លោក អេ ភូថង ក្នុងទឹកមុខបែកជាំក្រហមស្នាម ក្រោយប្រកួតនៅប្រទេសភូមាកាលពីយប់មិញនេះ ក្នុងកម្មវិធី WLC championship ដែលត្រដរវាយទាំងត្រដាបត្រដួសស្ទើរតែគេចមិនផុតពីសន្លប់នៅចុងទឹក ព្រោះចង់លើកមុខមាត់គុនខ្មែរ ក៏ដូចជាក្បាច់កីឡារដ៏ល្អប្រពៃរបស់ជាតិ តែត្រូវទទួលបរាជ័យ ចាញ់កីឡាករបារាំងដោយពិន្ទុ ។

ជាមួយទិដ្ឋភាពមហាសង្វេគឃើញទប់ទឹកភ្នែកមិនបាន អ្នកស្រី ស សុម៉ាលី ភូថង ដែលជាម្ដាយ ខ្លោចចិត្តអាណិតកូនជាពន់ពេក រកពាក្យអ្វីមកថ្លែងឱ្យត្រូវ ខណៈឱរាស្ទើរតែប្រេះ ទាំងដែលទឹកភ្នែកស្រក់ដង្ហោយថា «ឃើញកូនស្រីសំណព្វមុខចឹង ខ្ញុំសែនខ្លោចចិត្តបំផុត តើមានអ្នកណាយល់អារម្មណ៍មួយនេះទេ ប៉ាម៉ាក់ថាអោយឈប់ប្រកួតទៅកូនស្រី តែកូនថានៅស្រលាញ់ៗ ហ៊ឺបេះដូងម៉ាក់ស្ទើរប្រះហើយ»។ រំពេចនោះដែរក៏មានមតិជាច្រើនបានបញ្ចេញ ដោយលើកទឹកចិត្តថា ចាញ់ឈ្នះជារឿងធម្មតា តែត្រូវខំហាត់បន្ថែមទើបជាការល្អ ៕