ភ្នំពេញ៖តារាសម្តែងស្រីដែល កំពុងតែទទូលបានការគាំទ្រខ្លាំងសំណាក់​មហាជន​ជា​ច្រើន ពីសមត្ថភាពសម្តែងរបស់នាង ជាពិសេសនៅក្នុងរឿង«កូនពស់កេងកង» នា​ង​ពិតជាសម្តែងបានយ៉ាងល្អឥតខ្ចោះបូកផ្សំជាមួយនឹងរូបសម្រស់ ខណៈ កាលពីយប់​មិ​ញនេះ មានរូបភាពជាច្រើនសន្លឹក

ត្រូវបានបង្ហោះចេញពីគណនីហ្វេសប៊ុកផ្លូវការរបស់នាងជាមួយនឹងការគ្រងនូវឈុតព្រះនា​ងនាគ ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ដោយនៅក្នុងនោះដែរ គេ​សង្កេតឃើញថា រូបសម្រស់របស់ តូតា ពិតជាស្រស់ស្អាតសមសួនជានារីខ្មែ​រពិត​ៗតែម្ដ​ង ពេលដែលនាងគ្រងឈុតសម្លៀកបំពាក់បែបនេះ។